ចំនួនចូលទស្សនា

Ads 468x60px

នេះគឺរឿងបង


នេះគឺរឿងបង
(ភ្លើងគ្មានផ្សែង)

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១. ទឹកសមុទ្រ​ ផុត​កន្ទុយ​ភ្នែក​វែង​ឆ្ងាយ ឯ​ក្ដី​ស្រមៃក៏​ឆ្ងាយ​
ជា​ង​ហ្នឹង​ទៅ​ទៀត បង​នឹក​ទៅ​អូន នឹក​ឥត​ពេល​ឃ្លាត
នឹក​ពេល​បាន​ស្គាល់​រស​ជាតិ បែរ​ជា​ឃ្លាត​ពី​ប្រាណ។

២. ក្ដីប្រាថ្នា​លាយ​នឹង​សេចក្ដី ​សង្ឃឹម ហើយ​បង​ញញឹម​
លាយ​នឹង​ទឹក​ភ្នែក​គ្មាន​ស្រាន សង្ឃឹមៗ ​ថា​កែវ​កល្យាណ
អូន​នឹង​វិល​វិញ​មិន​ខាន បាន​ជួប​គ្នា​ជា​ថ្មី។

បន្ទរ. បង​នឹកបង​គិត បង​បិទ​ភ្នែក​ផ្សង នេះ​ហើយ
​រឿង​បង​ដែល​ថ្លែង​រាល់​ពេល​រាត្រី ខ្វះ​ការ​រស់​នៅ
គឺ​ខ្វះ​រូប​ស្រីរស់​ក្នុង​ផែន​ដី​ម្នាក់​ឯង។

៣. អូនឃ្លាត​ទៅ ឥត​បាន​ទុក​នៅ​សន្យា អ្វី​ក៏​មិន​ថា
រែង​រឹត​ឲ្យ​បង​ចំបែង នេះ​ហើយ​ភ្លើង​ស្នេហ៍​ជា​ភ្លើង​គ្មាន​ផ្សែង
ធ្វើ​ឲ្យ​បេះដូង​ហួត​ហែង ចិត្ត​ចំបែង​លុះ​ក្ស័យ៕