ចំនួនចូលទស្សនា

Ads 468x60px

ជើងមេឃពណ៌ខ្មៅ


ជើងមេឃពណ៌ខ្មៅ

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ប៉ែន រ៉ន សម្រួល តន្រ្តីដោយ
ហាស់ សាឡន ថតដើមឆ្នាំ ១៩៧០

១. ជើងមេឃពណ៌ ខ្មៅហៅបងលែងឮអើយ ស្រីណាមិនឈឺ
ដួងចិត្តសោកា បើប្រុសក្បត់សម្បថស្នេហា ហ៊ានរៀបការ
ផ្ទឹមនឹងគូថ្មី តើសល់អ្វីឲ្យខ្ញុំសង្ឃឹម។

២. ស្តាយព្រហ្មចារីយ៍ ស្តាយវ័យក្រមុំអើយ យំមួយម៉ឺនឆ្នាំ
ក៏មិនបាត់ដែរ ឱស្ពានអើយអាណិតខ្ញុំទេ តើត្រូវជេរឬមិនត្រូវជេរ
ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង។

បន្ទរ. ឱបងអើយបង អូនមិនខឹងទេ អូនមិនជេរទេ
នៅតែស្នេហ៍ជានិច្ច ឲ្យភ្លេចមិនភ្លេច   
ថ្វីបើប្រុសមានល្បិច ស៊ូយំសស្រិចម្នាក់ឯង។

៣. 
ពីតូចដល់ធំខ្ញុំយំធម្មតា យំព្រោះស្នេហា
មិនដែលយំទេ តែពេលនេះខ្ញុំយំគ្មានល្ហែ ខ្ញុំខំទប់ទឹក
ភ្នែកខ្លះដែរ  តែទឹកភ្នែកនៅហូរដដែល។

.............ភ្លេង.............

៤. យប់នេះខ្ញុំយំស្រែកប្រាប់ធម្មជាតិ ប្រាប់ស្រី
ឯទៀតកុំឲ្យដូចខ្ញុំ មែនស្នេហាផ្អែមជាងទឹកឃ្មុំ តែស្នេហា
អាចឲ្យយើងយំ យំមិនបាត់អស់មួយជីវិត៕