ចំនួនចូលទស្សនា

Ads 468x60px

ផ្ការីក្នុងចិត្ត

ផ្ការីក្នុងចិត្ត
I.    កាលរឿងរំដួលជ្រួលតាមគេថា    ដល់រឿងបុប្ផាបានឃើញផ្ទាល់ភ្នែក
    ផ្ការីកក្នុងចិត្តផ្កាឥតមានមែក    មានក្លិនចម្លែកតើផ្កាឥតមែកដើមដុះឯណា។

II.    តាមពិតបុប្ផាជាឈ្មោះស្រស់ស្រី    ធ្វើអោយកវីញាប់ញ័រចិន្ដា
    កវីអភ័ព្វជាប់ចិត្តប្រាថ្នា     ហ៊ានយកសង្ខារផ្តាច់អោយមរណាប្តូរស្នេហ៍នឹងស្រី។

R.    បងសូមលន់តួសួរអូនបុប្ផា    សូមពៅមេត្តាសន្ដោសប្រណី
    សូមអូនអាណិតដល់ចិត្តកវី    ទោះរូបបងក្ស័យក៏នៅតែស្ម័គ្រ។

III.    ក្នុងនាមចិត្តប្រុសដែលស្មោះដូចបង ឱបផ្កាទាំងទងលើទ្រូងមរណៈ
    នៅមុខផ្នូរបងចារឈ្មោះវរលក្ខណ៍ ថារូបបងស្ម័គ្រចង់នៅរូមរ័ក្សនឹងអូនបុប្ផា៕



- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ      អ៊ុក សំអាត
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ដើមទ.វ ១៩៧០