ចំនួនចូលទស្សនា

Ads 468x60px

សូមជួបត្រឹមជាតិហ្នឹង

សូមជួបត្រឹមជាតិហ្នឹង

I.    រៀមសូមជួបស្រីត្រឹមតែជាតិហ្នឹង    ហើយកុំរំពឹងថាបានជួបគ្នាជាថ្មី
    ក្តីស្នេហ៍ជូរចត់ឥតមានរស្មី    លេបថ្មលេបក្រួសរស់ដូចអវចី
            ទ្រាំលុះថ្ងៃដែលក្ស័យសង្ខារ។

II.    ជាតិនេះជួបស្រីជាតិក្រោយបង្អស់     ឥតស្តាយស្រណោះពេលយើងលាបែកពីគ្នា
    ពេលយើងរួមរស់រស់ក្នុងកម្មពៀរ   ស្គាល់ទុក្ខស្គាល់សោកទឹកភ្នែកគ្រប់គ្រា
            ស៊ូកំព្រាជាជាងមានគូរ។

III.    សង្ឃឹមថាបានឃើញពន្លឺស្នេហ៍     ខំថ្នាក់ខំថ្នមខំថែ     រក្សាស្នេហ៍ដែលរៀមតស៊ូ
        ស្រាប់តែប្រែជាស្នេហ៍ល្វីងចត់ជូរ     នេះហើយមេរៀនគ្មានគ្រូ
            ស្នេហ៍គំរូដល់ជន់អភ័ព្វ។

IV.    បើស្លាប់ល្អជាងទ្រាំរស់ក្នុងទុក្ខ ឆាប់ដល់ជាតិមុខប្រាថ្នាជួបស្នេហ៍ដែលគាប់
រស់ដោយត្រដរស្គាល់ក្រគ្មានទ្រព្យ ជាជាងរស់នៅជាជនអភ័ព្វ
ជាទ្រនាប់នៃស្នេហ៍ឫស្យា៕



ទាញយក

- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ      ពៅ ស៊ីផូ
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ១៩៧៣