ចំនួនចូលទស្សនា

Ads 468x60px

ទួលគោកទួលកម្ម


 ទួលគោកទួលកម្ម

បទភ្លេង ទំនុកច្រៀងដោយ គឹម សំអែល
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. អាល័យ​អាលោះ​ ស្រណោះ​ស្រណោក ស្រណោះ​
ទួល​គោក ជម្រក​ស្នេហ៍​កម្ម ទី​ទួល​កំសត់ ព្រាត់​តែ​ពីរ​ឆ្នាំ
ទួល​ភ្លេច​ លែង​ចាំ​បណ្ដាំ​ស្នេហា។

២.  កាល​នៅ​ពី​ក្មេង ប្រលែង​គ្នា​ស្និទ្ធ ស្គាល់​ថ្លើម
ស្គាល់​ចិត្ត ឥត​មាន​ប្រេះ​ឆា មិន​គួរ​ទួល​ស្នេហ៍
ប្រែ​ចិត្ត​សាវា គ្មាន​ក្ដី​មេត្តា​ករុណា​ខ្ញុំ​សោះ។

បន្ទរ. គ្រាំ​អើយ​គ្រាំ​ចិត្ត ឥត​មាន​ពេលល្ហែ គ្រាំ​គ្រា​ព្រោះតែ​
ក្ដី​ស្នេហ៍​មិន​ស្មោះ ទួល​អើយ​អើយ​ទួល​ ប្រែ​ប្រួល
​ទាំង​អស់ តើ​ទួល​ស្រណោះ​ខ្ញុំ​ដែរ​ឬ​អី។

៣. ស្ដាយ ចិត្ត​ដែល​ខំ​ សន្សំ​ក្ដី​ស្មោះ តែ​ណ្ហើយ​កាត់​ចុះ
បើ​អស់​និស្ស័យ ទួល​អើយ​ខ្ញុំ​លា លា​ទាំង​អាល័យ
ទួល​គោគ​ភក្ដី ក្លាយ​ជា​ទួល​កម្ម៕