ចំនួនចូលទស្សនា

Ads 468x60px

ឧត្តមស្នេហា

ឧត្តមស្នេហា

បទភ្លេង... ទំនុកច្រៀងដោយ ម៉ា ឡៅពី
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. សុរិយប្រឹងធ្មេច លិចចោលទ្វីបលោក រូបខ្ញុំទុក្ខសោក
វិយោគរឿងស្នេហា ទូកចាកកំពង់ប្រែបាក់ច្រវារ
ស្នេហ៍បានកត់សច្ចា ប្រែជារលត់រស្មី។

២. ឧត្តមដួងចិត្តវិបត្តិប្រេះឆា ពពឹលផ្កាស្លា ផ្ទឹមលូនសូមសេរី
    ឱរសជាតិស្នេហ៍កំពុងពេញវ័យ តើបងខុសរឿងអ្វី
ចោលប្តីកំសត់កាត់ត្រើយ។

បន្ទរ. ចែវក្បូនកំសត់ ឆ្លងកាត់ព្យុះកម្ម អូនភ្លេចបងចាំ
សួរអស់កន្ទេលខ្នើយ សក់វែងអន្លាយលាតឲ្យបងកើយ
ឥឡូវចំលើយ ឆ្លើយថាសូមលា។

៣. ឧត្តមស្នេហា កំព្រាហើយអូន នៅសល់តែកូន
អោបឲ្យបាត់រងារ ទីធ្លាប់អង្គុយមើលដួងចន្ទ្រា
សើចចំអកនិន្ទា ស្នេហាចាកភពភក្តី។

ពោល៖    ឧត្តមស្នេហា ចិន្តាមាសបង ច្រវ៉ាក់កម្មចង
ទាញយើងបែកគ្នា ឋានៈសក្តិបុណ្យ ទ្រព្យធនគ្រួសារ
អូសទាញចិន្តាឲ្យឃ្លាតបងហើយ។
(ពោលដោយកវី សេកមាស ម៉ា ឡៅពី)