ចំនួនចូលទស្សនា

Ads 468x60px

សុរិយារៀបអស្តង្គត

សុរិយារៀបអស្តង្គត

   ពោល៖  សុរិយារៀបរលត់ផុតទៅហើយ មេត្តាឆ្លើយបា្រប់សង្សា ខ្ញុំឲ្យដឹងផង.......

I.    សុរិយាទន់ទៀបរៀបអស្តង្គត រស្មីរលត់ចាកចោលលោកា
    រស្មីពណ៌មាស ពាសអាកាសា ដូចក្តីប្រាថ្នា អូននិងរៀមរ៉ាមិនដាច់អាល័យ។

II.    ស្រមោលពពកនឹកភ្នកដល់ភ័ក្រ្ត ស្រស់កែវវលក្ខណ៍ត្រួយហឬទ័យ
    ភ័ក្ត្រាប៉ប្រឹមញញឹមប្រឹមប្រិយ ចិត្តអើយអាល័យអង្គុយស្រមៃឃើញថ្លៃជានិច្ច។

R.    ពពករសាត់ឆ្ងាយបាត់ទៅហើយ អូនអើយបងនៅចងចាំមិនភ្លេច
    យើងធ្លាប់បាន អង្គុយមើលថ្ងៃរៀបលិច រស្មីពេជ្រចាំងរំលេចភ័ក្ត្រស្រីជីវ៉ា។

III.    ឆោមអើយឆោមស្រស់អស់ស្រីក្នុងលោក មិនងាយនឹងរកដូចអូនឡើយណា
    បងសូមផ្តែផ្តាំ តាមសែងសុរិយា បើជួបស្នេហាសូមសុរិយាមេត្តាប្រាប់ផង។
       ប្រាប់ផង.....ថាខ្ញុំនៅស្នេហ៍....។



- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ      ស៊ីន ស៊ីសាមុត
-​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?