ចំនួនចូលទស្សនា

Ads 468x60px

ខកចិត្តនៅស្ទឹងមានជ័យ


ខកចិត្តនៅស្ទឹងមានជ័យ 
(ព្រាត់ស្នេហ៍នៅស្ទឹងមានជ័យ)

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ឃាម សោភ័ណ្ឌ ថតឆ្នាំ ១៩៦៨

១.    ឱភ្លៀងបំពេរអារម្មណ៍ សូររណ្តំ ក្នុងខ្ទមជំរុំស្នេហា    
ងងឹតដូចគេបិទនេត្រា តែដួងចិន្តា ស្នេហានៅមានរស្មី។

២.    ឱភ្លៀងនៅខ្ទមកំព្រា នឹកឃើញគ្រា ជួបគ្នា
នៅស្ទឹងមានជ័យ អូនស៊ូឈរកណ្តាលរាត្រី
ទាំងខ្លាចទាំងភ័យ ក៏ស្រីស៊ូនៅចាំបង។

បន្ទរ.    ដួងចិត្ត អូនឥតបែកបែរ អូនខំថែ ស្នេហ៍មួយ
មិនឲ្យសៅហ្មង ស្រាប់តែ ពេលយូរកន្លង
 អូនឃើញបង មានបំណងចង់ដោះដៃ។

៣.    ឱភ្លៀងចំរៀងរឿងចាស់ ខ្លោចផ្សាណាស់ រស់នៅ
មិនគាប់និស្ស័យ ជួបស្នេហ៍ស្នេហ៍ប្រែចង់ប្រល័យ
ស្នេហ៍អភ័ព្វក្រៃ ថ្ងៃនេះនិរាសទៅហើយ៕