អក្ខរាតាមព្រះពាយ
បទភ្លេង... ទំនុកដោយ ម៉ា ឡៅពី
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ទឹកដីកោះប៉ែនដែនជីវិតខ្ញុំ កោះកំពង់ត្រុំជាចំការថ្នាំ
ឱកោះព្រះលួងស្នូរជួងផ្តែផ្តាំ ថាឲ្យបងចាំចាំលើឆ្នេរខ្សាច់។
២. ឱកោះសុទិនសុបិនក្នុងចិត្ត ឱកោះសំរិទ្ធនឹក
ឡើងញ័រសាច់ ស្តាយចិត្តស្តាយថ្លើមស្វាយគុណបំណាច់
កម្មកាចមកផ្តាច់ឲ្យយើងឃ្លាតគ្នា។
បន្ទរ. ច្រាំងអើយម្តេចបាក់ ទំលាក់រូបខ្ញុំ ទឹកម្តេចឡើងធំ
លិចដើមពុទ្រា លិចទីដុតពោតនៅភូមិរកា
សល់តែចិន្តាឈ្មោះស្នេហ៍កំសត់។
៣. បងផ្ញើអក្ខរាតាមព្រះពាយទៅ បើចិន្តានៅ
ដឹងរឿងជូរចត់ បងស្មោះលើស្រីឥតមានថ្ងៃក្បត់
បើសិនអូនព្រាត់ព្រោះស្តាប់ពាក្យគេ៕