ចំនួនចូលទស្សនា

Ads 468x60px

កំពង់ចាមកំពង់ចិត្ត


 កំពង់ចាមកំពង់ចិត្ត

បទភ្លេងដោយ.... ទំនុកច្រៀង ម៉ាឡៅពី
ច្រៀងដោយ ស៊ីន ស៊ីសាមុត  ថតឆ្នាំ ១៩៧២

«ចុចទីនេះសម្រាប់បទដើមរបស់លោក សុះ ម៉ាត់»
«ចុចទីនេះសម្រាប់បទរបស់លោក កែវ សារ៉ាត់»

១. ពេលបងឃើញអូន នាងចុះងូតទឹក ស្មារតីរៀមភ្លឹក
ព្រោះចាញ់សម្រស់ អូនអើយអូនល្អលើសគេទាំងអស់
បងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា។
  
២. រាងរៀវស្ទាវតូច ដូចកិន្នរី ឆោមឆើតពិសី
គន់គាប់នេត្រា ដំណើរល្វតល្វន់គន់មានលក្ខិណា
បងស្លុតចិន្ដាឃើញផ្កាល្អឯក។ 

បន្ទរ. ឱកំពង់ចាមកំពង់ចិត្តអើយ រៀមសូមកៀកកើយ 
កែវកុំប្រកែក បើអូនប្រកាន់ ទ្រូងបងនឹងបែក
កែវកុំប្រកែក ទទួលបងទៅ ។ 

៣. បងសូមផ្ញើប្រាណនឹងស្ងួនពិសី បងសូមថ្នមបី
ស្រស់ស្រីពាលពៅ ព្រលប់អូនគេងស្ដាប់ភ្លេងកើយភ្លៅ
បងបំពេរពៅលុះសូន្យសង្ខារ៕