ចំនួនចូលទស្សនា

Ads 468x60px

ម្លប់ស្នេហ៍ដើមស្រឡៅ


 ម្លប់ស្នេហ៍ដើមស្រឡៅ
(ចំរៀងភាពយន្តក្នុង រឿងជំនោរប៉ៃលិន)

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ថតឆ្នាំ ១៩៧៣

១. (ស) ក្អែក​ខ្មៅ​បូល​យំ លើ​ភ្នំ​ផ្កាយ​ព្រឹក សំឡូត​អូន​នឹក
​រលឹក​អូរដា ស្នឹង​ស្ដៅ​ត្រែង​ត្រាក ជី​សាក​ទ្រូង​ខ្លា
បល្ល័ង​ជលសា បុស្បា​ផ្កា​ព្រៃ។

២. (ប) យើង​នាំ​គ្នា​រត់ កាត់​ភ្នំ​ដំបង កំពង់​ចម្លង​
ក្រង​ម្កុដ​ស្នេហ៍​ថ្មី ស្រឡៅ​ស្រឡូន​ភ្នំ​កូន​ដំរី
សន្សើម​ជោគ​ដីដៃ​អូន​ជា​ខ្នើយ។

បន្ទរ. (ស) ត្រកួន​ព្រលឹត​ចិត្ត​ដូច​តែ​គ្នា ស្មោះ​នឹង​ស្នេហា​
ពុំ​ដែល​កន្ដើយ។ (ប) បង​នឹង​ពុះពារ លុះ​ត្រា​ដល់​ត្រើយ
អូន​កុំ​ព្រួយ​ឡើយ ណា​ស្រស់​ពាល​ពៅ។

៣. (ប) ចង្រិត​ស្រែក​ច្រៀង ចម្រៀង​អភ័ព្វ មន្ត​ស្នេហ៍​ព្រៃគុប
ម្លប់​ដើម​ស្រឡៅ។ (ស) អូន​លក់​បេះដូង ជូន​ទ្រូង​ប្រុស​ពៅ
ពេល​នេះ​ត​​ទៅ យើង​បាន​សុខ​អើយ៕