ចំនួនចូលទស្សនា

Ads 468x60px

សំបុត្រចុងក្រោយ



សំបុត្រចុងក្រោយ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ហែកសំបុត្រអាន នឹកស្មានជួបគ្នា អូនហៅភ្ញៀវការ
សង្សារឧត្តម ខ្លួនខ្ញុំឈរសោះ ស្រាប់តែរលំ សង្សារខ្ញុំ
គេហៅភ្ញៀវការ។

២. សើចចំអកហើយ ឆ្លើយបញ្ឈឺទៀត ម្តេចមិនពិឃាត
អោយសូន្យសង្ខារ សប្បាយចិត្តណាស់ ឃើញខ្ញុំខ្លោចផ្សា
ក្តិចស្នេហា ទៅជាន់ឈ្លីចោល។

៣. ស្គាល់តែល្វីងជូរចត់ ពាក្យសម្បថប្រៀប
បានភ្លើងដុតរោល ស្នេហ៍លើទ្រូង ក្លាយជាស្រមោល
អោយខ្ញុំតែលតោល កណ្តាលទ្វីបលោក។

បន្ទរ. សំបុត្រចុងក្រោយ ធ្វើអោយបងស្លាប់
ជាប្រុសអភ័ព្វ រស់រងទុក្ខសោក ចាញ់ឧបាយកល
ចិត្តស្រីឆបោក វិប្បយោគ លុះអវសានអើយ៕