ចំនួនចូលទស្សនា

Ads 468x60px

រយពាន់សារភាព

រយពាន់សារភាព

I.    ស្ងួន ​ពុំ​ងារ​ព្រលឹង​ថ្លើម​ថ្លៃ    កែវ​ចរណៃ​ល្អ​អ្វី​ម្លេះ​ទេ
    ភ្នែក​ថ្ពាល់​មុខ​ស្រស់​មាន​ស្នេហ៍    ល្អ​ជាង​ខែ​រះ​ពេញ​បូរមី​ទៅ​ទៀត។

II.    ចង់​តែ​ច្រៀង​បំពេរ​ឲ្យគេង    ចង់​កំប្លែង​ឲ្យ​ស្រី​ញញឹម
    ចង់​ចាប់​ទាំង​ព្រឹក​ព្រលឹម    ចង់​តែ​ផ្ទឹម​រៀប​ការ​នឹង​អូន។

R.    បង ​សូម​ថើប​ៗ​ពី​ចម្ងាយ    ថើប​ឆោមឆាយ​ក្នុង​ក្ដី​ស្រមៃ
    សូម​យល់​សប្ដិ​ទាំង​យប់​ទាំង​ថ្ងៃ    ឃើញ​តែ​ថ្លៃ​កុំ​ឃើញ​អ្នក​ណា។

III.    សូម ​សារភាព​ក្រាប​ដល់​ធរណី    លើក​ដៃ​ពីរ​សំពះ​អង្វរ
    កុំ​ខឹង​នឹង​បង​អ្នក​ក្រ        ស្នេហ៍​ស្រី​ល្អ​ភ្លេច​ឋានៈ​ខ្លួន៕

- ច្រៀងដោយ    ស៊ីន ស៊ីសាមុត
- និពន្ធដោយ      វ៉ោយ ហូ
-​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?