ចំនួនចូលទស្សនា

Ads 468x60px

ផ្ញើកងចងដៃ


ផ្ញើកងចងដៃ

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ សុះ ម៉ាត់
សម្រួលតន្រ្តីដោយ ហេង ហួរវ៉េង 
ថតឆ្នាំ ១៩៦៩

១.    ផ្ញើកងចងដៃស្រីថ្លៃស្នេហា តាមពាក្យអូនទារ
បងមិនហ៊ានខាន ទោះក្រដល់ថ្នាក់បុណ្យស័ក្តិ
ជាស្មៀន ខំរកឲ្យបានផ្ញើជូនស្រីថ្លៃ។

២.    បើអូនយល់ថាកងជាដួងចិត្ត តំណាងពាក្យពិត
ជាកងនិស្ស័យ ជាញើសជាសាច់បងប្រឹងរាល់ថ្ងៃ
ពាក់ហើយអាល័យដល់រូបបងផង។

 បន្ទរ.    បណ្តាំប៉ុណ្ណឹងគួរដឹងគួរចាំ មិនបានមួយឆ្នាំ
អូនប្រែបែរខ្នង ពេលជួបមុខហើយព្រងើយដាក់បង
ត្បូងពេជ្រដាំកងក៏មិនចេះស្តី។

៣.    បើកងវាចាប្រាប់ថាមានម្ចាស់ ម្លេះអូនកាត់ខ្មាស
ដូចនាងកង្រី តែផ្ទុយទៅវិញអូនមានគូថ្មី
បណ្តើរធ្វើហីឲ្យបងក្អួតឈាម៕