ចំនួនចូលទស្សនា

Ads 468x60px

បើនឹងព្រាត់ហើយ

បើនឹងព្រាត់ហើយ

I.    មិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើអោយខ្ញុំខូចចិត្ត
    ព្រោះត្បិតតែពាក្យវាចា ចេះលួងលោមអោយខ្ញុំខ្លោចផ្សា ដោយសារសម្តី។

II.    មិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ បើនឹងព្រាត់ហើយ សូមកុំធ្វើអោយខ្ញុំរីងរៃ
    បើស្រីនាងបានអស់ចិត្ត បំភ្លេចទៅកុំនៅអាណិតៗធ្វើអ្វី។

R.    ក្តីស្នេហ៍ខ្ញុំគ្មានខ្លឹមសារ ដូចសូរិយាអាប់រស្មី
    ដូចមេឃនៅខ្ពស់ឆ្ងាយពីផែនដី ដូចស្រីផ្លាស់សម្តីឥតមេត្តា។

III.    មិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ​ បើនឹងព្រាត់ហើយ សូមកុំធ្វើអោយខ្ញុំទុក្ខា
    ស្នេហាដូចការយល់សប្តិ បំភ្លេចទៅកុំចង់ត្រឡប់ៗធ្វើអ្វី
បើនឹងព្រាត់ហើយ ត្រឡប់ធ្វើអ្វី។



-ច្រៀងដោយ    ស៊ីន ស៊ីសាមុត
-និពន្ធដោយ      ស៊ីន ស៊ីសាមុត
-បទភ្លេង           
-ទំនុកច្រៀង   
-សម្រួលតន្ត្រី 
-ថតឆ្នាំ