ចំនួនចូលទស្សនា

Ads 468x60px

សូមថ្នមប្រលោមទុក្ខ

សូមថ្នមប្រលោមទុក្ខ

I.    មុននឹងអើយ ឃ្លាតកាយឆ្ងាយពីស្រីមុំ បងសូមថ្នាក់ថ្នម ប្រឡោមស្នេហ៍ស្និទ្ធ
    បបោសអង្អែល ស្រង់ក្លិនវរមិត្ត រួមស្នេហ៍ រួមស្និទ្ធផ្តេកផ្តិតកៀកកើយ។

II.    បងលាអើយម្តងនេះមិនដឹងថ្ងៃណា បើព្រេងលោកាថាគូពីនាយ
    គង់តែបងវិល មកជួបត្រាណត្រើយ​ អូនកុំព្រួយឡើយបង មិនភ្លេចទេ។

R.    យប់នេះបងលា ពុំងារទៅឆ្ងាយ ឃ្លាតទៅតែកាយចិត្តនៅនឹងស្នេហ៍
    ដួងចិត្តបរិសុទ្ធទៀងឥតកែប្រែ ទុកជូនមាសមេ ជូនស្នេហ៍ស្មោះត្រង់។

III. 
   បើបាត់អើយបងយូរ គ្រាន់តែជួយបន់ ព្រលឹងតូចតន់ កែវកុំសៅហ្មង
    ក្រែងនាំឱ្យឈឺៗព្រោះរូបបង ធ្វើម្តេចកម្មយើង បើព្រេងគង់ជួប៕




-ច្រៀងដោយ    ស៊ីន ស៊ីសាមុត
-និពន្ធដោយ     
-បទភ្លេង          
-ទំនុកច្រៀង  
-សម្រួលតន្ត្រី
-ថតឆ្នាំ