ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃណាមានសង្ឃឹម


ថ្ងៃណាមានសង្ឃឹម

បទភ្លេង ទំនុកច្រៀងដោយ អ៊ុំ ដរា
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. អស់សង្ឃឹមថានឹមនួនបែរភក្រ្តា បងលួច
ស្នេហា លើស្រស់ជីវាយូរហើយ បងខំញញឹម
អូនធ្វើព្រងើយ ទ្រូងអើយអភ័ព្វម្លេះទេ។

២. ឬមួយបងគ្មានភ័ព្វវាសនា នឹងស្រី ទើបអូនគ្មានក្តី
ប្រណីមេត្តាដូចគេ ឬមួយរូបបងមិនគួរឲ្យស្នេហ៍
ឬកម្មបុព្វេតាមផ្តន្ទា។

បន្ទរ. កើតមកជាតិនេះអភ័ព្វអ្វីម្លេះ កម្មអ្វីមិនចេះផុតវេរា
     វាសនាគំរក់នាំមកតែកម្មពៀរ ឲ្យខ្ញុំវេទនាម្លេះណា។

៣. អស់សង្ឃឹមហើយខ្ញុំនៅក្នុងជាតិនេះ ទ្រូងអើយស្ទើរប្រេះ
រលេះរលួយខ្លោចផ្សា ខំស្រលាញ់គេ គេមិនស្នេហា
ព្រះអើយកាលណាស្គាល់សង្ឃឹម៕