ចំនួនចូលទស្សនា

Ads 468x60px

សម្រែកស្នេហ៍អវចី

សម្រែកស្នេហ៍អវចី
(ក្លិនផ្កាសំរោង)

I.    សមុទ្ររីងហួត គង់មានទឹកភ្លៀង កករបាតពាងគង់មានគេស្តារ
     ក្អែកខ្មៅប្រែសខុសក្បួនតម្រា​ ស្រីចើកសាវា ប្រែប្រួលដោះដៃ។

II.    ខ្ញុំមានអូនរាប់ជាប់រឿងអន្លាយ ខ្ញុំខ្វះប្រាក់ចាយស្រីដាច់អាល័យ
     រឿងតូចប្រែធំមុំផ្តាច់និស្ស័យ កម្មកាចចង្រៃ ចោទគ្មានស្រណោះ។

R.    ផ្ទះដំបូលស្បូវវិមានកម្សត់ គ្រានេះពៅក្បត់គ្មានប្រាប់អ្នកផង
    អនុស្សាវរីយ៍ស្រីបំភ្លេចអស់ អ្នកតាវត្តកោះជួយធ្វើសាក្សី។

III.    ចិត្តចង់ទៅបួស តែខ្លាចញាតិថា បួសព្រោះតណ្ហា នាំខ្លួនអប្រិយ
     ខំទុកជីវិតបង្អួតលោកិយ សូមស្មាលាស្រី ក្លិនផ្កាសំរោង៕


-ច្រៀងដោយ    ស៊ីន ស៊ីសាមុត
-និពន្ធដោយ     
-បទភ្លេង          
-ទំនុកច្រៀង  
-សម្រួលតន្ត្រី
-ថតឆ្នាំ