ចំនួនចូលទស្សនា

Ads 468x60px

សែនស្តាយថ្ពាល់ស្តាំ

សែនស្តាយថ្ពាល់ស្តាំ

    ពោល៖ សែនស្តាយថ្ពាល់ស្តាំ
I.    ចាស់ទុំចូលស្តីស្រីអូនប្រកែក ទ្វីបស្នេហ៍រហែក បេះដូងយំស្រែកព្រែកព្រាត់គង្គា
    បង្គងព្រាត់សេកមេឃព្រាត់ចន្ទ្រា សិង្ហពាក់ស្បែកលា ឥសីក្លាយជាអ្នកសង្គ្រាមជ័យ។

II.    បងកាត់ទងសួតដោតទង់ក្រពើ ថ្ពាល់ស្តាំថ្ពាល់លើ មន្តស្នេហ៍ព្រៃឈើក្រោមខ្ទមនិស្ស័យ
    លុះបងរៀបការទើបថាអាល័យ ចោទទាំងគ្មានន័យ ថាបងប្រល័យស្នេហ៍អូនគ្មានស្តាយ។

R.    ហួសហើយហួសហើយព្រលឹង ថ្ពាល់ធ្លាប់ក្រេបក្រោមជ្រៃមាត់បឹង មិនអាចថ្លឹងស្មើពាក្យម្តាយ
    ផ្នូរស្នេហ៍ដែលសាងទុកកប់រូបកាយ បងនិងឆោមឆាយឥឡូវប្រែក្លាយជាផ្នូរអប្រិយ។

III.    បងសែនរន្ធត់ចង់ដុតរោងការ វិលរកជីវ៉ា ក្រេបរសស្នេហាថ្ពាល់ស្តាំជាថ្មី
    តែទាស់មនុស្សយើងគេយកសម្តី បងសូមលាស្រី រៀបការក្នុងន័យកេរ្តិ៍ឈ្មោះគ្រួសារ៕


-ច្រៀងដោយ     ស៊ីន ស៊ីសាមុត
-និពន្ធដោយ      គង្គ ប៊ុនឈឿន
-បទភ្លេង          
-ទំនុកច្រៀង  
-សម្រួលតន្ត្រី
-ថតឆ្នាំ ១៩៧២