ចំនួនចូលទស្សនា

Ads 468x60px

កុំធ្វើបាបបង


កុំធ្វើបាបបង

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ អ៊ឹង ណារី  ថតឆ្នាំ ១៩៧០

១. យកដៃអោបទ្រូង បេះដូងរន្ធត់ ទ្រូងញាប់ញ័រចំប្រ៉ប់
បង្កប់រឿងអាថ៌កំបាំង ព្រះពាយ បក់បោកមកយ៉ាងខ្លាំង
វិញ្ញាណភាំង បាំងសេចក្តីបំណង។

២. អើតតាមបង្អូច លួចសំលឹងឆ្ងាយ អកមួយគូសប្បាយ
រីករាយនៅលើបង្គង ថ្នាក់ថ្មមលួងលោមពាក្យអូនបង
ប្លែកតែនួនល្អង ប្រែខ្នងចោលបងឯកា។

បន្ទរ. កុំធ្វើបាបបង ក្រែងពៀរវាឆ្លងណាម៉ុម ទុកឲ្យរូបខ្ញុំ
មានទ្រនំផងណា បើអូនមានថ្មី ចរណៃតាំងចិន្តា
កុំហារប្រាប់អ្នកណា រឿងស្នេហាអតីត។

៣. ក្នុងមួយជាតិនេះ ខ្ញុំខុសអស់ហើយ សូមផ្សងកើតជាតិក្រោយ
ជួបតែស្នេហ៍មានរស្មី បើសិន ស្នេហ៍យើងមាននិស្ស័យ
ជាតិណាក្តី ចាប់ដៃគ្នាលុះអវសាន្ត៕