ចំនួនចូលទស្សនា

Ads 468x60px

អនអើយស្រីអន


អនអើយស្រីអន
(ចំរៀងភាពយន្តរឿងអនអើយស្រីអន)

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧២

I.    បងសូមផ្តាំថា អនអើយស្រីអន សូមបើកវាំងនន ឲ្យបងឃើញភ័ក្រ្ត
    ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្មម។

II.    កន្សែងសអើយកន្សែងសសូត្រ ជ្រលក់ព្រហ៊ូត រំយោលផ្កាខ្ទុម
    អូនហូតដៃឯង ល្អហើយសែនសម អូនស្រីក្រមុំ ផ្ញើមកឲ្យបង។

III.    កន្សែង កន្សែង សូត្រអើយ កន្សែងសូត្រស្រី កន្សែងនិស្ស័យ កន្សែងចំណង
    អប់ក្លិនចំប៉ា បុប្ផាមាសបង លើកថើបម្តងៗ បងចង់តែយំអើយ។
             
            (ភ្លេង)

IV.    ឱកន្សែងសូត្រ កន្សែងសូត្រអើយ មានតែអ្នកហើយជាគូឧត្តម
    ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ ទុកឲ្យខ្ញុំយំ យំលុះមរណា។

V.    ខ្ញុំសូមប្រាប់ស្រីទោះបីខ្ញុំស្លាប់ ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
    ព្រោះគុណស្រីអន ស្មើនឹងបុព្វតា តើឡើយនរណា ថាទៅនឹងរួច។

VI.    ចំរៀងៗ ច្រៀងសូម អនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អូច
    ឲ្យបង សូមទោស​ដែលបងហ៊ាលួច ចងចិត្តកំហូច ថើបកន្សែងស្រីអើយ៕