ចំនួនចូលទស្សនា

Ads 468x60px

ស្តាយចិត្តដែលខំរក្សា

ស្តាយចិត្តដែលខំរក្សា
(ស្នេហ៍បរាជ័យ)

បទភ្លេង ទំនុកច្រៀងដោយ....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. នឹកឡើងសែនក្តៅ ចុកចាប់ឈឺផ្សា ដួងចិត្តប្រាថ្នា
ថាមាននិស្ស័យ  ភពស្នេហ៍ងងឹតសូន្យឥតរស្មី
ចំណងនិស្ស័យផ្តាច់ចិត្តស្នេហា។

២. ជឿពិតចិត្តស្ម័គ្រ លើស្រីតែមួយ រួបអូនជាត្រួយ
ពន្លសង្ខារ បងមិនខ្លាចស្លាប់ចំពោះកន្និដ្ឋា
ថ្នាក់ថ្មមចិន្តាមិនដែលឲ្យហ្មង។

៣. គ្រាមុនស្រីព្រម ឥតប្រកែកទេ សំដីស្រីស្នេហ៍
ឆ្លើយប្រាប់មកបង ដួងចិត្តសង្ឃឹមគេងចាំគេងផ្សង
ថ្ងៃនេះនួនល្អងក្រលះសម្តី។

បន្ទរ. ស្តាយណាស់ស្តាយចិត្ត ដែលខំរក្សា មិននឹកស្មានថា
ស្មេហ៍បរាជ័យ តស៊ូប៉ុណ្ណឹងនៅមិនប្រណី
ឲ្យបងរីងរៃអស់មួយជីវិត។