ចំនួនចូលទស្សនា

Ads 468x60px

ស្តាយភូមិកំណើត


ស្តាយភូមិកំណើត

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. ស្តាយភូមិកំណើត ស្តាយអនុសារ ស្តាយញាតិការ
ធ្លាប់រស់សុខសាន្តអើយ ស្តាយតូរ្យតន្រ្តីដ៏សែនមនោរម្យ
ខ្លួនខ្ញុំឃ្លាតឆ្ងាយឆ្ងាយដាច់អាល័យ។

២. ស្តាយអ្នកចំរៀងដែលបង់បាត់ ស៊ីនស៊ីសាមុត
រស់សេរីសុទ្ធា ប៉ែនរ៉ន សុះម៉ាត់ អ៊ិនយ៉េងអ៊ឹងណារី
ក្លាយជាធូលីលាចាកលោកា។

បន្ទរ. ខ្ញុំព្រាត់អើយតែកាយ តែចិត្តចាំនៅ ស្អប់រឿង
អាស្រូវនៅក្នុងលោកា ខ្ញុំព្រាត់ម៉ែឪ ព្រាត់គូសង្សារ
អួលណែនឱរ៉ាសោកាគ្មានល្ហែ។

៣.  អស់ឱឥន្ទព្រហ្មដែលមានចេស្តា អស់លោកអ្នកតា
ទិសទាំងប្រាំបី សូមជួយដោះទុក្ខ យើខ្ញុំទាំងឡាយ
ជាតិមុខជាតិក្រោយសូមកុំឲ្យយល់៕