អនិច្ចាផ្គរលាន់
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់
«ចុចទីនេះសម្រាប់បទដើមរបស់ ស៊ីន ស៊ីសាមុត»
១. អនិច្ចា ផ្គរលាន់គគ្រឹក គេងនឹកមមៃឃើញស្រីព្រលឹង (២ដង)
កាលពីដើមធ្លាប់ជួបគ្នាមាត់ស្ទឹង អូនភ្លេចទេដឹង
នៅក្រោមដើមពុទ្រា។
ច្រៀងដោយ កែវ សារ៉ាត់
«ចុចទីនេះសម្រាប់បទដើមរបស់ ស៊ីន ស៊ីសាមុត»
១. អនិច្ចា ផ្គរលាន់គគ្រឹក គេងនឹកមមៃឃើញស្រីព្រលឹង (២ដង)
កាលពីដើមធ្លាប់ជួបគ្នាមាត់ស្ទឹង អូនភ្លេចទេដឹង
នៅក្រោមដើមពុទ្រា។
២. បាយកញ្ចប់ប្រហុកប់ឆ្ងាញ់ពិសារ យើងពីរកាយា
ស្លៀកពាក់ប្រិមប្រីយ៍ មិនថ្វីទេអានុស្សាវរីយ៍ ជាប់នៅថ្មី
ដក់ក្នុងហឬទ័យ ឥតអ្វីមកបំភ្លេចបាន។
បន្ទរ. ឱស្ទឹងអ្នកវែងអន្លាយ បត់បែនសែនឆ្ងាយៗដូចចិត្តស្រី (២ដង)
ចិត្តសង្ឃឹមញញឹមទុករាល់ថ្ងៃ ស្រាប់តែចរណៃ
មានគូថ្មីចោលបង។
៣. មិនថ្វីទេណាកែវស្នេហ៍ស្នង ជាតិនេះខុសម្តង
បងសូមលាស្រី កុំទុកចិត្តមនុស្សក្នុងលោកីយ៍ បត់បែនរាល់ថ្ងៃ
ចិត្តពីរបីប្រែក្លាយមិនទៀង៕