រដូវភ្លៀងធ្លាក់
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់
១. រដូវភ្លៀងធ្លាក់នៅស្រុកយើង ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ (២ដង)
មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ ទីទុយមាមថ្ងូរជ្រែករាត្រី
អើយ...យើយៗៗ។
២. កង្កែកបបូកយំក្នុងបឹង ស្រែកយំទ្រហឹងតាមគង្គា (២ដង)
ព្រលឹមស្វាងរះព្រះសុរិយា អ្នកស្រែចម្ការទឹមគោក្របី
អើយ...យើយៗៗ។
បន្ទរ. នឹកឡើងសែនស្តាយអនុស្សាវរីយ៍ កាលយើងទាំងពីរ
នៅក្មេងវ័យ (២ដង) បងណាត់ជួបអូនក្រោមដើមជ្រៃ
រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង អើយ...យើយៗៗ។
៣. ស្រណោះទួលពោធិ៍ក្បែរបឹងព្រៃ បងនាំអូនស្រី
ជិះទូកលេង (២ដង) កុកក្រៀលក្រសារស្រែកក្តែងៗ
អកុសលចំបែងឲ្យយើងព្រាត់ឆ្ងាយ យើយៗៗ៕
អូ...អូ...អូ...អូ.........
អូ...អូ...អូ...អូ.........