ចំនួនចូលទស្សនា

Ads 468x60px

វណ្ណៈស្នេហ៍

វណ្ណៈស្នេហ៍

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. រូបខ្ញុំអ្នកក្រ ប្រឹងត្រដររស់ អាប់អស់កិត្តិយស
កេរ្តិ៍ឈ្មោះអប្រិយ វណ្ណៈតូចទាបគ្មានសិទ្ធិហារស្តី
ខុសពីចរណៃអ្នកមានទ្រព្យា។

២. ស្រវាចាប់ផ្កាយ ក្លាយជាអ្នកទោស ស្នេហ៍គ្មានកំហុស
ព្រោះពាក្យសន្យា បណ្តាំពីអូនរៀបមង្គលការ
ស្រាប់តែវេរា ធ្លាក់ក្នុងរណ្តៅ។

បន្ទរ. រឿងរ៉ាវក្តីស្នេហ៍ ប្រែប្រួលអស់ហើយ សល់តែ
ចម្លើយទុកស្នាមដំបៅ ហេតុតែខ្លួនក្រ ប្រៀបដូចមនុស្សខ្លៅ
កម្មកាចអាស្រូវបក់បោកវាសនា។

៣. ទ្វីបលោកអប្រិយ ផ្តន្ទារខ្ញុំម្លេះ អ្នកតាមឈ្នានីស
គ្មានពិចារណា ព្រោះតែក្តីស្នេហ៍ ឆ្ងាយដូចចន្ទ្រា
បានត្រឹមគ្រាំគ្រា ស្នេហ៍ត្រូវខ្ចាត់ព្រាត់៕