ចំនួនចូលទស្សនា

Ads 468x60px

គ្មានសង្ឃឹមទេខ្ញុំ


គ្មានសង្ឃឹមទេខ្ញុំ

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. គ្មានសង្ឃឹមគ្មានសង្ឃឹមទេខ្ញុំ ព្រោះតែម៉ុមបងស្រូវខូចចិត្ត
អូនគ្មានក្តីអាណិត អាសូរដល់ចិត្តខ្លោចផ្សារាល់ថ្ងៃ។

២. បងខំច្រៀងចំរៀងស្នេហាស្មោះ ស្នេហ៍ឆោមស្រស់
ដោយចិត្តភក្តី បើសិនអូនប្រណី បងនិងចូលស្តីៗដល់មេបា។

៣. បងសូមថើបអូនពីឆ្ងាយ ថើបឆោមឆាយ
ដោយចិត្តស្នេហា ពេលជួបភក្រ្តា ម្តេចកន្និដ្ឋាអូនធ្វើព្រងើយ។

បន្ទរ. សូមសារភាពថាបងលួចស្នេហ៍ស្រី សូមប្រណីផងណា
ត្រាណត្រើយ ឬអូនមានគូហើយសូមមេត្តាឆ្លើយ
ឆ្លើយមកស្នេហា។

៤. ក្នុងជាតិនេះបងផ្សងជួបស្រស់ចរណៃ តែចិត្តស្រី
រឹងដូចថ្មដា ព្រួយព្រោះគ្មានវាចា តើដល់ថ្ងៃណា
ទើបមានសង្ឃឹម....ហ៊ឺៗ.... ហ៊ឺៗៗៗៗ.....៕