ចំនួនចូលទស្សនា

Ads 468x60px

ខ្ញុំខុសហើយ


ខ្ញុំខុសហើយ

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. ស្តាយណាស់ស្តាយចិត្តអាណិត ស្រស់ស្រី
មិនគួរពិសី ភ្លេចគ្រាកំសត់ អូនភ្លេចសម្តីដែលស្រីបានស្បថ
ស្នេហ៍យើងមិនរលត់ លុះគ្រាអវសាន្ត។

២. មកដល់ដីក្រុង អូនស្លុងភ្លេចអស់ ភ្លេចភាពជាស្រីចិត្តស្មោះ
អស់ហើយកល្យាណនេះឬចិត្តស្រីអប្រិយសាមាន្យ
ចើកដូចសត្តតិរច្ឆាន ផ្លាស់រកគូថ្មី។

៣. មកពីរូបខ្ញុំ ឥតមានទ្រព្យធន គ្មានមាសគ្មានប្រាក់
ទារទន់ថ្មមលោមចិត្តស្រី ឃើញគេអ្នកមាន អូនគ្មានគិតអ្វី
ស្រវារត់ឡើងឡានថ្មី ស្រីគង់និងឃ្លាត។

៤. អូនតែលុយមាសប្រាស់ ជាធំ កោតចិត្តស្រីម៉ុម
ឥតខ្មាស់ញាតិ ឲ្យបងក្អួតឈាម ទុក្ខគ្មានអ្វីប្រៀប
លាហើយលាស្រីមានស្នៀត ស្រីចិត្តចុងស្រល់។

(ភ្លេង)

បញ្ចប់៖    ខុសហើយខ្ញុំអើយ ខុសមួយជីវិត រូបខ្ញុំខុសពិត
ត្បិតគិតមិនដល់ឲ្យព្រហ្មលិខិតកម្រិតកម្មផង
រូបខ្ញុំបានយល់ ភ្លេចអ្នកមានគុណ៕

    ពោល៖    ខុសហើយអើខ្ញុំ...ខ្ញុំខុសហើយ!!!!!