ចំនួនចូលទស្សនា

Ads 468x60px

កញ្ញាដកម៉ៃ


កញ្ញាដកម៉ៃ

បទភ្លេង ទំនុកច្រៀងដោយ កែវ សារ៉ាត់
សម្រួលតន្រ្តីដោយ ឯល ប៊ុនណា

១. បានជួបបុប្ផា កញ្ញាដកម៉ៃ សុបិនមួយថ្ងៃ
ស្រមៃមួយជាតិ មិនយល់សោះឬមួយក៏ស្រីមានស្នៀត
ចិត្តចង់ជួបទៀតដើម្បីឲ្យអស់ចិន្តា។

២. បងណាត់ជួបស្រី ជាថ្មីម្តងទៀត តែងខ្លួនយ៉ាងស្អាត
ជួបស្រស់កញ្ញា ក្រោមដើមស្វាយនាក្បែរមាត់ទន្លេ
សង្ឃឹមម្លេះទេ នឹកថាបានយល់ជាថ្មី។

បន្ទរ. ម្លប់ស្វាយមាត់បឹងត្រឈឹងត្រឈៃ ព្រឹកម៉ោងប្រាំបី
ស្រីអើយចាំអូន អង្គុយតែឯងសែនស្រណោះខ្លួន
ទើបដឹងថាអូននាងប្រែចិន្តា។

៣. ខ្លាចណាស់ក្រែងប៉ះ ចិត្តស្រីចុងស្រល់ ឲ្យបងអំពល់
ជាច្រើនមកហើយ ខំរកដែរតែរកនៅមិនបានឡើយ
ឱវិចិត្រករអើយម្តេចឡើយអ្នកសំណាងម្លេះ៕