ជីវិតផ្សងព្រេង
បទភ្លេងពីដើម ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់
ច្រៀងដោយ កែវ សារ៉ាត់
«លំនាំបទបីសាចក្រមុំរបស់លោក ស៊ីន ស៊ីសាមុត»
១. ស្វាយគោកនិមិត្ត ជីវិតអើយផ្សងព្រេង រាត្រីងងឹត
សូរ្យសែងកណ្តោចកណ្តែងឆ្លងកាត់ព្រៃធំ ផ្សងវាសនា
រកក្តីសុខុម សូរខ្លែងស្រាកទីទុយមាមយំ ចចកលូរជុំជិត។
២. អូនភ័យដួលដេក ស្រែកថ្ងូររកបង រៀបអោបរិតរួតនួនល្អង
អង្រួនបេះដូងរូងរកការពិត តើស្នេហ៍កម្មប្រចាំដួងចិត្ត
ឬក៏ស្មោះអស់មួយជីវិត ម្តេចក៏ប្រែឥតន័យ។
៣. តើរូបបង មានឆ្គងរឿងអ្វីបានជាម៉ុម មកដល់ដីថ្មី
បំភ្លេចប្តីភ្លេចគ្រាកំសត់ លោភលន់ឃើញលុយបំភ្លេចសម្បថ
មើលងាយបងថាជនក្រក្សត់ ភ្លេចខ្លួនអូនជាខ្មែរ។
ឱកម្មលោកិយ!
បន្ទរ. រូបំ ទុក្ខំ អនិច្ចំ អើយអនត្តា មានរូបមានទុក្ខគ្រប់គ្នា
ឥតមាននរណាប្រកែកបានឡើយ រស់ជាមនុស្សមានទុក្ខឥតស្បើយ
ខ្ញុំសូមផ្សងតទៅជាតិក្រោយ សូមឲ្យកើតជាខ្យល់៕