ចំនួនចូលទស្សនា

Ads 468x60px

ស្រមៃទីក្រុងភ្នំពេញ


ស្រមៃទីក្រុងភ្នំពេញ

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ កែវ សារ៉ាត់

១. រាល់ថ្ងៃ ស្រមៃទីក្រុងភ្នំពេញ ទោម្នេញហៅមិនអស់
មិនហើយ សែនអាល័យអាលោះឥតមានកោះត្រើយ
ភ្នំពេញអើយតើអ្នកនៅចាំខ្ញុំទេ។

២.  យ៉ាម៉ាហា វេស្ប៉ា​ ហុងដា គ្រប់ធន់ ពេលសាយ័ណ្ហ
កំសាន្តនៅមាត់ទន្លេ មួយគូៗសែនសប្បាយម្លេះទេ
ជិះដង្ហែរជុំវិញទីក្រុងភ្នំពេញ។

បន្ទរ.​កម្លោះក្រមុំ ខ្លះរមទម្យអស្ចារ្យ ខ្លះទៀតហ៊ឺហារ
ញាក់ចិញ្ចើមដាក់ខ្ញុំ ពាក់អាវប៉ោងស្មា ចងបុប្ផាខោរិតឡើងក្បំ
មើលហ្ន៎ក្រមុំធ្វើឲ្យខ្ញុំវិលវល់អស់ហើយ។

៣. អានុស្សាដុះនៅក្នុងដួងចិត្តខ្ញុំ ទោះជាភ្នំក៏នៅធំ
មិនដល់ឡើយ ត្រើយសមុទ្រក៏នៅតែជិតបង្កើយ
ភ្នំពេញអើយខ្ញុំនៅតែស្មោះហ្នឹងអ្នក៕