ចំនួនចូលទស្សនា

Ads 468x60px

អូនរៀបការចុះ


អូនរៀបការចុះ

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. អើង...អើយ រាត្រីបងសែនអាល័យ អើយនួនល្អងអើយ
 អើយនួនល្អង អូនអើយអូន អាល័យអើយនួនល្អងអើយ
យើងធ្លាប់រត់លេងឱត្រសង បីឆ្នាំកន្លង នួនល្អងអូននាង
ឱពេញវ័យអើយ  អើងអើយឱពេញវ័យអើយ។

២. អើង...អើយ ជួបហើយនឹកថាបានស្បើយឱរ៉ាអើយ
ដៃបងទាំងទ្វេមាសមេស្រវ៉ាឱបបង អូនអើយអូន ស្រវ៉ាឱបបងអើយ
អូននាងពោលផងឱយំផង បងអរត្រកង​ មាសបងថាជិតរៀបការ
ហើយអើយ អើងអើយរៀបការហើយ។

៣. អើង....អើយ សែនរន្ធត់ ស្រយ៉ង់ស្រយុតអស់
ឱអង្គប្រាណអើយ មិនគួរឃ្លាតបាន កម្មកាចសាមាន្យតាមដូចស្រមោល
អូនអើយអូន  កម្មតាមដូចឱស្រមោលអើយ មិនអីទេស្រស់ឱនិមល
គិតនាំអំពល់ និមលអូនរៀបឱការចុះអើយ អើងអើយរៀបការចុះ។

៤. អើង...អើយ ជាតិនេះបើហួស ពីក្តីអើយបំណងអើយ
ជាតិក្រោយសូមផ្សង ជៀសពីចំណងកម្មអាភ័ព្វ អូនអើយអូន
ចំណងកម្មអាភ័ព្វអើយ បើបានជួបអូនជាគូគាប់ ជួបជាគូរគាប់
កុំឲ្យព្រាត់ដូចជាតិនេះឡើយអើយ អើងអើយជាតិនេះឡើយអើយ៕