ចំនួនចូលទស្សនា

Ads 468x60px

ស្រណោះដីខ្មែរ


ស្រណោះដីខ្មែរ

បទភ្លេង... ទំនុក ឆាន ឈួ
ច្រៀងដោយ កែវ សារ៉ាត់

១. ស្រណោះ​ដី​ខ្មែរ​ ដី​ស្រែ​​ចំការ ចិត្ត​ខ្ញុំ​ស្នេហា
​គ្មាន​ភ្លេច​ឡើយ បើ​សិន​បាន​រស់ រួម​កៀក​កើយ
ជីវិត​ខ្ញុំ​អ្ហើយ​ ម្លេះ​សែន​រី​រាយ។

២. តែ​កម្ម​អកុសល ផ្ដល់​អប្បល័ក្ខណ៍ ឲ្យ​ខ្ញុំ​បែក
​បាក់​ពី​គ្រួសារ ម៉ែ​ឪ ​បង​ប្អូន​​ជីដូន​ជីតា ព្រាត់​ទាំង​សង្សា​
ស្នេហ៍​ស្មើ​ជីវិត។

៣. ខ្ញុំ​លើ​ហត្ថា​ៗ ទាំង​ពីរ​ប្រណម្យ សូម​អស់​ឥន្ទ​ព្រហ្ម​ៗ​
មេត្តា​ករុណា ( ពីរដង) ដល់​ជីវិត​សត្វ​​លោក​ៗ រស់​ក្នុង​លោកា
ឈឺ​ផ្សារឥត​ល្ហែរ​ៗ​ឥត​មាន​ឈប់​ឈរ។

៤. សូម​លោក​ប្រមើល​ៗ មើល​សព្វ​ទិស​សារ
តើ​សត្វ​លោក​ណា​ៗ​កំពុង​វេទនា សូម​ប្រោស​ប្រទាន​ៗ​
ឲ្យ​បាន​ភ្លឺ​ថ្លា ប្រាថ្នា​សូម​រស់​ៗ​ក្នុង​សន្តិភាព៕