ចំនួនចូលទស្សនា

Ads 468x60px

ស្នេហ៍កម្មឆ្លងដែន


ស្នេហ៍កម្មឆ្លងដែន

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. ដំណើរឆ្លង​ដែន អួល​ណែន​ឱ​រា កាត់​គ្រាប់​កាត់​ព្រៃ​ព្រឹក្សា
វាសនា​កំសត់​ណាស់​អូន ដៃ​ម្ខាង​ឱប​ស្រី​ដៃ​ម្ខាង​បម​បី​កូន​ស្ងួន
វេទនា​ស្ទើរ​ជីវិត​សូន្យ តើ​អូន​នាង​ចាំ​បាន​ទេ។

២. មក​ដល់​ដី​ថ្មី ​ស្រី​អូន​ផ្លាស់​ចិត្ត ដូច​ពស់​ក្បាល​ពីរ​ក្បត់​ផិត
ទ្រូង​បង​ចុក​ឈាម​គ្មាន​ល្ហែរ ឆ្ងាញ់​យ៉ាង​ណា​ទៅ​ដង្កូវ​ជ្រាំ​ជន​ជាតិ​គេ
មិន​នឹក​ស្មាន​ថា​មាស​មេ បែ​ររេ​ព្រោះ​ស្រេក​តណ្ហា។

បន្ទរ. ជេរឬ​ជូន​ពរ​ ស្រី​ចិត្ត​សាមាន្យ លប​លួច​បើក​សោសុវណ្ណ
ឲ្យ​ព្រាន​ពួន​រួម​កាយាអើយ ឃើញ​ច្បាស់​នឹង​ភ្នែក ​ស្រី​ប្រឹង​ប្រកែក​
ដោះ​សារ ចំណង​ស្នេហ៍​យើង​កំព្រា ជីវា​ស្រាយ​ក្បត់​បំពាន។

៣. នៅ​មុខ​ចៅ​ក្រម​ស្រី​ខំ​បំភ្លៃ ដោះ​សារ​ចោលព្រហ្មចារី
ផុត​ភ័យ​ពី​ទណ្ឌកម្ម​បាន ណ្ហើយ​ចុះ​​បង​សូម​លាពុំ​ងារ​នៅ​ឲ្យ​សុខ​សាន្ត
លា​ស្រី​ចិត្ត​ចើក​តិរច្ឆាន កល្យាណ​បង​សូម​ជូនពរ៕