ចំនួនចូលទស្សនា

Ads 468x60px

មើលវាលធំធេង


មើលវាលធំធេង

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់

១. មើល​វាល​ធំធេង បែក​ផ្សែងរែង​រលឭក​អឺយ មើល​ទឹក​រលក​
ខ្មួល​ខ្មាញ់បាញ់​ពី​នាយ (ពីរ​ដង​) មើល​ភ្នំ​តូច​ធំទាប​ខ្ពស់វែង​អន្លាយ
គយ​គន់​ពី​ឆ្ងាយ សែន​ស្ដាយសែន​ស្រណោះ​អឺយ។

២. បងនាំ​ពៅ​រត់ ​កាត់​ជ្រោះកាត់​ស្រែ​ថ្មី​អឺយ ទាំង​កណ្ដាល
​រាត្រីកាត់​ព្រៃកាត់​បន្លា (​ពីរ​ដង​) ឱ​បាត់​ដំបង ជាយ​ដែន ខណ្ឌ​សីមា
គឺ​អ្នក​ហើយ​ណា​បាន​ផ្ដល់ ផ្លូវ​ចម្លង។


៣. មក ដល់​ព្រំ​ដែន ម៉ុម​អើយ​សែន​ក្រ​ក្រី គេង​ផ្ទាល់​នឹង​ដី
ពៅ​អឺយ​ភ្លៅ​ស្រី​ជា​ខ្នើយ (​ពី​រដង​) សំនៀង​អូន​ច្រៀង​បំពេរបង​ល្វើយ​ៗ
កៀក​កើយ​សុំ​រស់ ក្បែ​បង​លុះ​អវសាន្ត។

.........ភ្លេង.........

៤. ដី ថ្មី​ចិត្ត​ថ្មី អ្វី​ៗ​ក៏​ថ្មី​ទាំង​អស់​អើយ ប្រែ​គ្មាន​អាឡោះ​អាល័យ
ដៃ​ទាំង​ទ្វេ (​ពីរ​ដង​) ធ្លាប់​ឱប​ប្រឡែង បី​បម ក្រោម​ដួង​ខែ
ធ្លាប់​នាំ​មាស​ស្នេហ៍​រត់​កាត់ ព្យុះ​ជីវិត៕