ចំនួនចូលទស្សនា

Ads 468x60px

កណ្តាលរាត្រី


កណ្តាលរាត្រី
(ក្លិនអើយក្លិនខ្លួន)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

«ចុចទីនេះសម្រាប់បទលោក កែវ សារ៉ាត់»

១. កណ្តាលរាត្រី ស្រីហើយហ្នឹងបង ធ្លាប់បានឆ្លើយឆ្លង
បងហើយនឹងអូន  ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ ច័ន្ទចរ
លយលឿនឆ្ងាយបន្តិចម្តង។ 

២. តារាព្រោងព្រាយ រាយលើមេឃា ដេរដាសគណនា
រាប់មិនបានផង ដូចជាចិត្តស្នេហ៍របស់រៀមបង ស្នេហ៍លើ
នួនល្អងរៀបរាប់ពុំបាន។

បន្ទរ. ក្លិនអើយខ្លួន ក្លិនស្ងួនជីវា អោបថ្នមកាលណា
ក្លិនអើយជាប់ប្រាណ ក្រអូបក្លែបក្លិនស្រស់កែវកល្យាណ
គ្មានអ្វីស្មើបាន ក្លិនប្រាណពុំងារ។

៣. សូរចង្រិតយំ កណ្តាលរាត្រី ជួយធ្វើសាក្សី
សេចក្តីស្នេហា ថាខ្ញុំស្ម័គ្រស្មោះ លុះអស់សង្ខារ
មិនប្រែសាវាចោលស្នេហាឡើយ៕