ចំនួនចូលទស្សនា

Ads 468x60px

កណ្តាលរាត្រី


កណ្តាលរាត្រី
(​ក្លិនអើយក្លិនខ្លួន)

បទភ្លេងនិងទំនុក ពីដើម
ច្រៀងដោយ កែវ សារ៉ាត់

«ចុចទីនេះសម្រាប់បទដើមរបស់ ស៊ីន ស៊ីសាមុត»

១. កណ្តាលរាត្រី ស្រីហើយហ្នឹងបង ធ្លាប់បានឆ្លើយឆ្លង
បងហើយនឹងអូន  ខ្យល់បក់រំភើយ រាត្រីស្ងាត់សូន្យ
ច័ន្ទចរលយលឿនឆ្ងាយបន្តិចម្តង។ 

២. តារាព្រោងព្រាយ រាយលើមេឃា ដេរដាសគណនា
រាប់មិនបានផង ដូចជាចិត្តស្នេហ៍របស់រៀមបង
ស្នេហ៍លើនួនល្អងរៀបរាប់ពុំបាន។

៣. ក្លិនអើយខ្លួន ក្លិនស្ងួនជីវា អោបថ្នមកាលណា
ក្លិនអើយជាប់ប្រាណ ក្រអូបក្លែបក្លិនស្រស់កែវកល្យាណ
គ្មានអ្វីស្មើបាន ក្លិនប្រាណពុំងារ។

៤. សូរ្យចង្រិតយំ កណ្តាលរាត្រី ជួយធ្វើសាក្សី
សេចក្តីស្នេហា ថាខ្ញុំស្ម័គ្រស្មោះលុះអស់សង្ខារ
មិនប្រែសាវ៉ាចោលស្នេហាឡើយ៕

(ច្រៀងពីរដង)