ចំនួនចូលទស្សនា

Ads 468x60px

ឱព្រហ្មលិខិត


ឱព្រហ្មលិខិត

បទភ្លេង... ទំនុកច្រៀង
ច្រៀងដោយ កែវ សារ៉ាត់

១. ឱ​​​ណា​ព្រហ្ម​លិខិត​អ្ហើយ ម្ដេច​ឡើយ​ខិត កំរិត
​ឲ្យ​ខ្ញុំ​ស្គាល់​តែ​ទុក្ខ ស្គាល់​តែ​វិបត្តិ​ពុំ​ដែល​បាន​សុខ
រស់​ជួប​តែ​ទុក្ខ​ជីវិត​ខ្លោច​ផ្សាអើយ។

២. ហេតុ​អ្វី​គេ​តាម​ចង​វេរា កម្ម​អ្ហើយ​កម្ម ព្យាបាទ​ផ្ទាន្ទា
​ខ្ញុំ​គ្មាន​ស្រ​ណោះអើយ គ្មាន​ពិចារណា​មនុស្ស​ដូច​គ្នា​សោះ
សែន​ស្ដាយ​អាលោះ​ស្នេហ៍​ធ្លាប់​ភក្ដី ។

បន្ទរ. តើ​ខ្ញុំ​បាន​សាង​កម្ម​ពៀរ​អ្វី​ដែរ បាន​ជា​មានស្នេហ៍​
ចេះ​តែ​ព្រាត់​ប្រាស់ កម្ម​អ្ហើយ​កម្ម​ខ្ញុំ​ពិត​ជា​កម្ម​ក្រាស់
ខ្ញុំ​ប្រឹង​ចៀស​ណាស់​តែ​ចៀស​មិន​រួច ។

៣. ធ្វើ​បុណ្យ​ដាក់​បាត​សន្សំ​កុសល ជា​ស្ពាន​ឆ្លង​ កុំ​ឲ្យ​
មានហ្មង​បាប​កម្ម​អប្រិយអើយ ឲ្យ​ជួប​តែ​សុខ​ផុត​ទុក្ខ​អស់​ភ័យ​
បើ​ជួប​ស្នេហ៍​ថ្មី​សូម​តែ​ក្ដី​ស្មោះ ។