ចំនួនចូលទស្សនា

Ads 468x60px

រូបពីរជីវិតមួយ



រូបពីរជីវិតមួយ

បទភ្លេង ទំនុកច្រៀង និង
ដឹកនាំភ្លេងដោយ ម៉ក់ ស៊ីវុត្ថា
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង ប៉ែន រ៉ន

១. (ស) រសៀលជ្រៀងជ្រេ ថ្ងៃទេរគងភ្នំ សូរសំនៀង
សំណោកទោចយំ អូនស្រណោះណាស់ រត់តាមបង អូនខំកាត់
កេរ្ត៍កាត់ខ្មាស់ ចុះចាកចោលផ្ទះ ឆ្ងាយដាច់សង្វែក។

២. (ប) កាត់ចិត្តខ្លះទៅ ជ្រុលហួសទៅហើយ កែវព្រលឹង ប្រលោម
ចិត្តអើយ កុំចំបែងគេងកើយភ្លៅបង គេងមកពៅ បងនៅ
ថ្នាក់ថ្នមត្រកងអង្អែលឲ្យនួនល្អង គេងស្ដាប់រៀមបំពេរ។

៣. (ប) ហាអ៊ឺៗ អូនគេងទៅ ព្រលឹងពាលពៅ អូនកុំព្រួយ
ចាំដល់ពេលយើង បានកូនមួយ ពៅអើយកុំព្រួយ សឹមយើង
ទៅជួបម៉ែហាអ៊ឺៗ ពៅអើយកុំព្រួយ សឹមយើងទៅជួបម៉ែ។

៤.  (ប) ឱមាសមិត្ត អូនកុំភ័យ ខ្លួនបងជាប្ដី ថ្នាក់ថ្នមថែ
ទុកចិត្តបងចុះណាមាសស្នេហ៍ បងថ្នាក់ថ្នមថែ មិនចោលអូនទេ
ហាអ៊ឺៗ បងថ្នាក់ថ្នមថែមិនចោលអូនទេ។

៥. (ស) អូនសូមអរគុណនឹងបងអនេក ព្រោះប្រុសបង
ចេះជួយរំលែក ក្ដីទុក្ខហ្មងសៅ។ (រួម) យើងរួមរស់ជាគ្នា
ក្នុងគ្រាឥឡូវ ពីថ្ងៃនេះទៅ គ្មានពេលព្រាត់ឡើយ៕