ចំណងនិស្ស័យ
(ចម្រៀងភាពយន្ត រឿងស្នេហាស្រុកស្រែ)
ទំនុកច្រៀងដោយលោក មាស គក
បទភ្លេង និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ដឹកនាំភ្លេងដោយ មែរ ប៊ុន
១. ព្រះសុរិយា ថ្លាត្រចះត្រចង់ ញាំងចិន្តាផូផង់ ដូចព្រះអង្គ
ប្រទានសុខ ឥឡូវប្រែពណ៌ជាទុក្ខ រំលាយក្តីសុខ
ទ្រូងអើយចាប់ចុកក្តៅផ្សា។
២. ក្តីស្នេហ៍ខ្ញុំ មុំស៊ូប្តូជីវិត តែកម្មពីអតីត ឲ្យព្រាត់ពិតដោយវេទនា
តែពេលនេះអូនសូមលា តាមឱវាទមេបា រៀបការសង្សារដទៃ។
៣. ភ្លេងការរហឹម មេបាញញឹម ឲ្យផ្ទឹមនឹងគូថ្មីអើយ
ញាតិចូលចងដៃ ជាចំណងនិស្ស័យ ដាច់អាល័យពីបង។
៤. សូមចិត្តប្រុស កុំស្រណោះធ្វើអ្វី តាំងចិន្តាជាថ្មី ប្រោសប្រណី
ដល់ស្រីផង រូបស្រីខុសត្រូវតែម្តង មេត្តាណាបង អូនគ្មាន
បំណងព្រាត់ឡើយ៕