ចំនួនចូលទស្សនា

Ads 468x60px

ចំណងនិស្ស័យ


ចំណងនិស្ស័យ

បទភ្លេងនិងទំនុកច្រៀង មត៌កដើម
ច្រៀងដោយ កែវ សារ៉ាត់


១. ព្រះសុរិយា យាត្រត្រចះត្រចង់ ញាំងចិន្តាផូរផង់
ដូចព្រះអង្គប្រទានសុខ ពេលនេះស្នេហ៍ប្រែក្លាយជាទុក្ខ
មករំលាយក្តីសុខទ្រូងអើយឈឺចាប់ខ្លោចផ្សាអើយ។

២. ក្តីស្នេហ៍ខ្ញុំ មុំស៊ូប្តូជីវិត តែកម្មអតីត មកពង្រាត់
ឲ្យព្រាត់គ្នា ពេលនេះស្នេហ៍ភក្តី ស្រីបង្ខំសូមលា
តាមអំណាចមេបា រៀបការគូថ្មី។

៣. ភ្លេងការរងំ មេបាចាស់ទុំឲ្យពរ សម្លេងគងឃ្មោះបន្ទរ
ភ្ញៀវមកកុះករចងដៃ ឲ្យខ្ញុំស្លុត រន្ធត់ក្នុងដួងហប្ញទ័យ
ជាចំណងនិស្ស័យ ឲ្យដាច់អាល័យពីបងអើយ។

៤. ម្តេចចិត្តខ្ញុំ ស្រណោះម៉ុមធ្វើអ្វី តាំងចិន្តាជាថ្មី
បំភ្លេចស្រីកុំសៅហ្មងធ្វើម្តេចស្នេហ៍ មួយជាតិខុសត្រូវតែម្តង
រៀមអាសូរនួនល្អង អូនគ្មានបំណងក្បត់ឡើយ៕

ចំណាំ៖ បទដែលច្រៀងដោយលោកកែវ សារ៉ាត់
មានទំនុកខុសពីបទដើមរបស់លោក ស៊ីន ស៊ីសាមុត
ច្រើន ដូចជានៅក្នុងឃ្លាទី២ ទី៣ និងទី៤។