ចំនួនចូលទស្សនា

Ads 468x60px

ឃ្លាតឆ្ងាយស្តាយស្នេហ៍


ឃ្លាតឆ្ងាយស្តាយស្នេហ៍

បទភ្លេងបទពីដើម ទំនុកច្រៀងដោយ.....
ច្រៀងដោយ កែវ សារ៉ាត់

១. បងឃ្លាតឆ្ងាយស្រុក ធ្លាប់រស់សុខសាន្ត បងឃ្លាតកល្យាណ
មករស់ផ្ញើប្រាណ ឆ្ងាយពីគូស្នេហ៍ ឃ្លាតស្រុកឃ្លាតភូមិ ឃ្លាតចំការ
ស្រែ ឃ្លាតស្ទឹងសង្កែ បងនិងមាសស្នេហ៍ ធ្លាប់ជិះទូកលេង។
២. ឱបាត់ដំបង ភូមិកំណើតខ្ញុំ ភ្នំតូចភ្នំធំ ខ្ទមតូចស្រីមុំ
នៅឆ្ងាយតែឯង បងស្គាល់នឹមនួន កាលស្ងួននៅក្មេង
ធ្លាប់ប្រលែងលេង ឌុបស្រីស្រស់ក្មេង ផ្តួចផ្តើមស្នេហា។
បន្ទរ. អនុស្សាវរីយ៍ ភូមិអូឫស្សី បងកាន់ដៃស្រី
ឆ្លងស្ពានទឹកថ្លា សេរីសោភ័ណ យើងបានសច្ចា
បន់អស់អ្នកតា លើភ្នំកង្វា ជួយចាំសំដី។
៣. ឥឡូវបងបាន ស្គាល់ឋានសុខុម ព្រាត់តែស្រីមុំ
បងយំស្រណោះ អនុស្សាវរីយ៍ចិត្តបងនៅស្មោះ
ស្នេហ៍គ្រប់នាទី ទោះបីធរណី ប្រេះបែកជាពីរ ក៏ភ្លេចមិនបាន៕