ចំនួនចូលទស្សនា

Ads 468x60px

ភ្លេងមច្ចុរាជ


ភ្លេងមច្ចុរាជ

បទភ្លេង ទំនុកច្រៀងដោយ....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

ពោល៖  កុសល បងស្តាយណាស់ ដែលមកមិនទាន់ដង្ហើមអូន 
អូនមិនគួរស្លាប់ចោលបងសោះ បងអស់សង្ឃឹមហើយ!

១. ភ្លេងមច្ចុរាជកំណាចឃោរឃៅ ប្រគុំដង្ហែពាលពៅ។
ឆ្ពោះទៅកាន់ពិភពថ្មី ព្រហ្មលិខិត ក្បត់ចិត្តមនុស្សលោករាល់ថ្ងៃ
ក្បត់ទាំងស្នេហ៍ខ្ញុំស្រស់ខ្ចី ប្រល័យឥតក្តីមេត្តា។ 

២. ខ្លែងស្រាករំពងបងឈរមុខផ្នូរ ផ្ការាំងរុះរោយក្នុងអូរ 
ទួញថ្ងូររកម្ចាស់ឱរា ក្លិនផ្សែងទៀន ចិញ្ចៀនមុខខ្ទមអ្នកតា
ដែនដីទេវទ័តប្ញស្យា ប្រហារសង្សារកំសត់។

៣. នេះហើយឬខ្សែជីវិត នេះហើយឬខ្សែជីវិត ជីវិត
គ្មានអ្វីទៀងទាត់វេនកម្មឃ្លាំចាំពង្រាត់ អោយឃ្លាតស្នេហ៍
ទាំងជូរចត់ សម្បថនៅវត្តភ្នំជ្រៃ។

បន្ទរ. ដើមជ្រៃដើមពោធិ៍កុំឈរស្ងៀមនៅ បាក់ធ្លាក់សង្កត់ខ្ញុំទៅ 
រស់នៅក៏គ្មានន័យអ្វី សូមភ្នំភ្លើង ផ្ទុះឡើងបំប៉ើងផែនដី
បំផ្លាញចក្រវាឡចង្រៃ អោយក្ស័យតាមម្ចាស់ស្នេហ៍ខ្ញុំ។

បញ្ចប់៖ កុសល យើងអហោសកម្មនឹងគ្នាត្រឹមនេះចុះ!