ចំនួនចូលទស្សនា

Ads 468x60px

ច័ន្ទចាកមេឃ


ច័ន្ទចាកមេឃ

បទភ្លេងដោយ ស ស៊ីឡែត ទំនុកច្រៀងដោយ ស ហេង
ច្រៀងដោយ ស៊ីន ស៊ីសាមុត និង រស់ សេរីសុទ្ធា
ប្រគុំជាចង្វាក់ Boléro Lent 

១. (ប) ស្នេហ៍អើយស្នេហ៍បានជួបជិត ស្នេហ៍នេះគឺស្នេហ៍ស្និទ្ធ
ស្នេហ៍នេះពិតជាស្នេហ៍ភក្តី ច័ន្ទធ្លាក់មកហើយ អូនអ្ហើយ
បងរីករាយក្រៃ នែបនិត្យហប្ញទ័យ ច័ន្ទថ្លៃនៅក្នុងហត្ថា។

២. (ស) បើច័ន្ទព្រមចាកមេឃហើយ ច័ន្ទពិតពុំកន្តើយ
ប្រុសបងអើយ កុំព្រួយឡើយណា អូនពិតជាស្នេហ៍ ស្នេហ៍បង
ស្មើនឹងសង្ខារ ទោះជាយ៉ាងណា ក៏អូននៅតែស្នេហ៍បង។

បន្ទរ. (ប) ម្លប់ជ្រៃដួងចិត្តជីវិតស្នេហ៍អើយ ជួយចាំចម្លើយ 
ពាក្យពេចន៍សាសង រៀមស្មោះនឹងអូនគ្មានថ្ងៃកន្លង
ជាតិក្រោយសូមផ្សង ជួបទៀតនឹងស្រី។

៣. (ស) ស្នេហ៍អើយស្នេហ៍បានជួបជិត ស្នេហ៍នេះគឺស្នេហ៍ស្និទ្ធ
ស្នេហ៍នេះពិតជាស្នេហ៍ភក្តី  (ប) នេះគឺវាសនា អោយបងបាន
ជួបនឹងស្រី  (រួម) យើងរួមស្នេហ៍ថ្មី ព្រោះប្រណីពីធម្មជាតិ៕