ចំនួនចូលទស្សនា

Ads 468x60px

កណ្តាលដួងចិត្ត


កណ្តាលដួងចិត្ត

បទភ្លេង និងទំនុកច្រៀងដោយ មែរ ប៊ុន 
សម្រួលទំនុកច្រៀងដោយ ម៉ា ឡៅពី និង ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តីដោយ ពៅ ស៊ីផូ និង សុះ ម៉ាត់
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ខ្ញុំរួចទោស ផុតជ្រោះស្នេហា ឋានវិមានសោកា
ជារឿងទុក្ខារីងរៃ សូមលាហើយព្រោះ អស់និស្ស័យៗ
ដើម្បីកុំឱ្យតណ្ហា ផ្ដន្ទាថា ខ្ញុំជាជនសំណល់។

២. ជីវិតថ្លៃចៃដន្យវាសនា ស្ដាយលោហិតមាតា
ដែលអស់សង្ខារខានយល់យើងទាំងពីរឆ្លងផុត ឋានអំពល់ៗ
រួមវាសនាសាងប្ញសគល់ ផុតផលពីអម្រែកកម្ម។

៣. សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា
កណ្ដាលដួងចិត្តនៃខ្ញុំសូមឱ្យចិន្ដានៃបុប្ផាក្រពុំ
មករួមរស់មនោរម្យ ព្រមជាគូវាសនា។

បន្ទរ. ឱកណ្ដាល ថ្នាលជិវិតចុងក្រោយ អូនកុំបណ្ដោយ
ឱ្យមានចិត្តប្រេះឆា ជួយអាណិតដល់ជិវិត កំព្រាៗ ជួយបង
ផងណាពុំងា រួមរស់ជាគ្នា លុះគ្រាអវសាន៕