ចំនួនចូលទស្សនា

Ads 468x60px

ស្អែក​លា​ម៉ែចូល​ធ្វើ​ទាហាន


ស្អែក​លា​ម៉ែចូល​ធ្វើ​ទាហាន
(អាវយ័ន្តកេរ្តិ៍ម៉ែ | លាម៉ែចេញច្បាំង)

បទភ្លេង.... ទំនុកច្រៀង....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ម៉ែ​ឱ្យ​អាវ​យ័ន្ត​ កូន​ពាក់​បន់​ព្រះ​អើយ ​ ដែល​មាន​តេជៈ
នៅ​ក្នុង​ភព​ត្រ័យ ​ព្រះ​គ្រូ​ជា​សង្ឃ​ប្រទាន​ពរ​ជ័យ​
ស្អែក​លា​ម្ដាយ​ថ្លៃ​ចូល​ធ្វើ​ទាហាន​។

. ពូជ​ខ្មែរ​ឈាម​ខ្មែរ​ ឈាម​ម៉ែ​ចែក​ឱ្យ​អើយ​

ឈាម​ច្បាំង​ពុំ​ថយ ​ឈាម​ជាតិ​ក្លាហាន​ បើ​ខ្មាំង​មានៈ
​កូន​ស៊ូ​ប្ដូរ​ប្រាណ​ ពិត​ពុំ​វិល​ថ្កាន ​បក​ក្រោយ​ឡើយ​ណា​។

៣. ពេល​ល្ងាច​រៃ​យំ​ ភ្នំ​ពពាលខែ​ ស្រណោះ​ដី​ខ្មែរ​

កេរ្ដិ៍​ពី​ដូន​តា ​ស្ដេច​លក់​ឱ្យ​យៀក កុង​ក្បត់​ជាតិ​សាសនា​
កូន​សូម​ប្ដេជ្ញា​ ធ្វើ​សឹក​ជាញជ័យ​។

. លា​ម៉ែ​ចេញ​ច្បាំង​ តតាំង​ចាក់​កាប់អើយ​​ កូនពិត​​ពុំ​ស្លាប់​

ទេ​អ្នក​ម្ដាយ​ថ្លៃ ​ខ្មាំង​ត្រូវ​ហូរ​ឈាម​ ដាប​ពោះ​ដំរី​
រលាយ​ផែនដី​ដោយ​ច្បាំង​នឹង​ខ្មែរ​៕