អង់តូនីញ៉ែតា (Antonietta)
បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. អង់តូនីញ៉ែតា អង់តូនីញ៉ែតា ឱគូស្នេហា
យើងបានជួបគ្នា ក្នុងគ្រាហេមន្តរដូវ។
២. អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានសច្ចា
ថាស្នេហ៍យើងត្រូវ កុំឲ្យហ្មងសៅសោះឡើយ។
បន្ទរ. តែបងមានកម្ម មានកម្ម ឲ្យម៉ុមព្រាត់ពីទ្រូងហើយ
ទ្រាំទៅពៅអើយ អូនអើយ ធ្វើម្តេចឡើយព្រេងវាសនា ចារមក។
៣. អង់តូនីញ៉ែតា អង់តូនីញ៉ែតា យើងបានព្រាត់គ្នា
ទាំងទឹកនេត្រា ខ្លោចផ្សាឱរារីងរៃ។