ក្លិនខ្លួនចិន្តា
បទភ្លេងបុរាណខ្មែរ ទំនុកច្រៀងនិងច្រៀង
ដោយ ស៊ីន ស៊ីសាមុត សម្រួលតន្រ្តីដោយ អ៊ុំ ដរ៉ា
១. ឱរាត្រីយប់យន់ ក្រោមពន្លឺចន្ទ បង្កើតក្តីស្នេហា (២ដង)
ឲ្យខ្ញុំឆ្កួតៗ ព្រោះប្រាថ្នា ឱណា នាងណា ចង់បានស្រស់ស្រី។
២. តែខ្លួនអើយខ្លួនក្រ ពូជអ្នកកសិករ ធ្វើម្តេចគេបេតី (២ដង)
បើចិន្តាៗ កូនមហាសេដ្ឋី ឱណានាងណាប្រាថ្នាម្តេចបាន។
បន្ទរ. សែនស្រណោះភ័ក្រ្តស្ងួន ក្លិនអើយក្លិនខ្លួន ក្លិនខ្លួនកែវកល្យាណ (២ដង)
រៀមស្រណោះៗ អស់អង្គប្រាណ ឱណានាងណា ដែលបានបមបី។
៣. ឱកន្សែងក្រហម អូនឲ្យរៀមថ្នម បងសូមសួរសម្តី (២ដង)
តើកន្សែងៗ ក្រហមស្រី ជាភ័ព្វនិស្ស័យ ឬជាកន្សែងកម្ម៕


