ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃស្អែកបែកគ្នា


ថ្ងៃស្អែកបែកគ្នា

បទភ្លេងបុរាណខ្មែរ ទំនុកច្រៀងនិងច្រៀង
ដោយ ស៊ីន ស៊ីសាមុត ដឹកនាំភ្លេងដោយ
ជុន សិក

១. អូនអើយៗគេងទៅ យប់ជ្រៅៗណាស់ហើយ ខ្យល់បក់ៗ
រំភើយ សង្សារបងអើយ គេងឲ្យស្កប់ស្កល់ រៀមរែងរឹតគិតកង្វល់
ព្រោះនិមលរាល់យប់ថ្ងៃ រៀមសែនអាណិត ដល់ចិត្តចរណៃ
 ធ្លាប់ថ្នាក់ថ្មមបី មិនដែលខុសឆ្គង។

២. ថ្ងៃស្អែកៗបែកគ្នា បងលាៗនួនល្អង ក្នងគ្រាៗនេះម្តង 
បងលានួនល្អង ទៅជួញណាស្រី បងលាទៅពីរបីថ្ងៃ ចូរចរណៃនៅ
ឲ្យសុខ  ពេលបងចាកទៅ ពៅកុំកើតទុក្ខ ចំណីចំណុករៀបទុកឲ្យប្តី។

បន្ទរ. អូននៅពៅអើយចាំផ្ទះ ដុសជ្រះកុំទំនេរដៃ កុំដើរចោលផ្ទះ
ណាថ្លៃ នាំគេមើលងាយ ថាស្រីខាតល័ក្ខណ៍ មានតែយើងទាំងពីរនាក់ 
ស្គាល់ជ្រៅរាក់ណាស្រីស្ងួន ជួញបានចំណេញ វិលវិញជួបអូន 
ទឹកគ្រឿងត្រកួន អូនអើយពីរនាក់៕