កន្លង់ផ្ញើប្រាណ
បទភ្លេង ទំនុកច្រៀង និង
១. បុប្ផាស្រស់ល្អត្រចង់ នាំឲ្យកន្លង់ ចង់ក្រេប
លំអង បើឃើញផ្ការីកម្តងៗ ទុក្ខសោកសៅហ្មង
រលាយរលត់ពីឱរា។
២. ផ្កាអើយគួរអាសូរចិត្ត ទុក្ខសោករួមរឹត ព្រោះក្តីស្នេហា
សូមផ្ញើ ទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា
កន្លង់លាផ្កាវិលទៅ ស្រុកវិញ។
បន្ទរ. ស្រណោះរដូវផ្ការីក សន្សើមរោយពីមេឃ
ផ្ការីកដោយគ្មានទោម្នេញ ស្រង់ជាតិមិនឲ្យឃ្លាតឃ្លាចេញ
ស្នេហាពោរពេញ ជាប់មិនអាចស្រាយបាន។
៣. បើចិត្តកន្លង់ស្មោះម្លឹងៗ ម្តេចនៅតែខឹង ទួញយំ
បោកប្រាណ ឬមួយកន្លង់ជាតិតិរច្ឆាន មិនសមផ្ញើប្រាណ
ទើបបានជាផ្កាមិនត្រាប្រណី។



